យើងនាំសៀវភៅចូលមកក្នុងផ្ទះ

23 Sep 2015

ក្នុងនាមជាថ្នាក់ដឹកនាំនៃសាលាអន្តរជាតិមួយ ខ្ញុំតែងឮសូរឪពុកម្តាយសិស្សសួរថា “តើខ្ញុំត្រូវជួយកូនយ៉ាងដូចម្តេចដើម្បីរៀនឲ្យកាន់តែពូកែនៅសាលា?”

 

ចម្លើយរបស់ខ្ញុំសាមញ្ញ គឺអានសៀវភៅជាមួយនឹងកូន ។ សៀវភៅជួយឲ្យកូន​ស្គាល់ពាក្យថ្មីៗកាន់តែច្រើន បើចំហរខួរក្បាល និងការគិត ស្គាល់ពិភពលោកថ្មី និងបង្កើនរូបភាពក្នុងគំនិត បានច្រើន ។ តាមរយៈការអានជាមួយនឹងកូនៗ គឺធ្វើឲ្យអ្នកនាំកូនចូលទៅក្នុងពិភពរបស់ពួកគេ និងជីវិតរបស់ពួកគេ ។ តាមការសង្កេតឃើញ ភាគច្រើនឪពុកម្តាយមានការលំបាកក្នុងការទំនាក់ទំនងជាមួយនឹងកូនៗ ។​ ខ្លះវិញ ទាំងឪពុកម្តាយ ទាំងកូនមមាញឹកតែ​ជាមួយ​នឹងទូរស័ព្ទដៃ ឬមើលទូរទស្សន៍ ​ ដែលក្នុងគ្រួសារ ជាហេតុធ្វើឲ្យសតិអារម្មណ៍អ្នកទាំងពីរស្ថិតនៅឆ្ងាយពីគ្នា ដោយមិនសូវមានទំនាក់ទំនងល្អនឹងគ្នា ។ ​ផ្អាកមួយរយៈ ហើយសូមឪពុកម្តាយ ឆ្លៀតឱកាសពីការមមាញឹក ​មកអានជាមួយកូនៗ ​បង្ហាញការយកចិត្តទុកដាក់និងផ្តល់តម្លៃដល់កូនកាន់តែខ្លាំងដល់កូនៗជាងការងារ​ ឬមិត្តភក្ត ។ គ្រួសារនឹងចាប់ផ្តើមដុះដាលឡើង នៅពេលដែលឪពុកម្តាយបានស្តាប់នូវរឿងរាវដែលកូនឆ្លងកាត់នៅសាលារៀន ដំណើរផ្សងព្រេងរបស់គេ ហើយអ្វីដែលនឹងកើតឡើងទៅមុខទៀត ដែលកូនចង់និយាយប្រាប់ ។

 

ប្រសិនបើពេលវេលាដ៏មានប្រយោជន៍ទាំងអស់នេះ​ តាមរយៈការអានជាមួយនឹងកូនៗមិនបានគ្រប់គ្រាន់ទេនោះ សូមព្យាយាមស្វែងយល់បន្ថែមទៀត ដើម្បីឲ្យអ្នកជឿជាក់ពិតប្រាកដថាមានប្រយោជន៍ ។ ​ ការសិក្សាមួយរបស់ចក្រភពអង់គ្លេសបានរកឃើញថា កុមារដែលអាចតែរយៈពេល ០-៤ នាទី ក្នុងមួយយប់គឺមិនត្រឹមត្រូវទេ ។ ហើយកុមារដែលអានបាន ចាប់ពី ១០-១២ នាទី នៅផ្ទះក្នុងមួយយប់ អាចជោគជ័យ ប៉ុន្តែបើកុមារអាចអានចាប់ពី ១៥ នាទី ឬលើសពីនេះ ក្នុងរយៈពេលមួយយប់ គឺធ្វើឲ្យកូនមានជោគជ័យក្នុងការសិក្សាបាន ។ ការអាននេះ មិនអាស្រ័យលើភាសាអ្វីមួយឡើយ ទោះជាខ្មែរ អង់គ្លេស កូរ៉េ ឬបារាំងក្តី ។

 

កុមារមិនដែលនៅខ្ចីពេកក្នុងការអាននោះឡើយ ។ ទោះបីកុមារនៅតូច តែ​ចូលចិត្តស្តាប់រឿង ហើយមើលរូបភាពណាដែលមានពណ៌ច្រើន ។ ក្នុងនាមជាម្តាយឪពុក យើងគឺជាគ្រូដំបូងរបស់កូន ដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យធ្វើជាគ្រូរៀមច្បងក្នុងជីវិតរបស់កូន ។ បើលោកអ្នក ចែកចាយនូវសេចក្តីស្រលាញ់តាមរយៈការអានជាមួយនឹងកូន ចាប់តាំងពីគេនៅតូច សេចក្តីស្រឡាញ់នោះ និងដាំជាប់ព្រមទាំងលូតលាស់ពេញអស់មួយជីវិតរបស់កូនៗ ។ ហេតុនេះ នៅពេលណាដែលអ្នកអង្គុយមើល facebook នៅពេលយប់ឡើង នោះសូមឈប់បន្តិច ហើយគិតមើល “តើអ្នកបានចំណាយពេលមានតម្លៃជាមួយកូនហើយឬនៅនាថ្ងៃនេះ? ចុះតើបានអានជាមួយនឹងកូនៗហើយឬនៅ?”

 

ទាំងអស់នេះ ជាហេតុផលខ្លះដែលឪពុកម្តាយចាំបាច់ធ្វើការអានសៀវភៅរៀងរាល់យប់ជាមួយកូន ។

១) ការអានគឺជាលំហាត់ផ្នែកខួរក្បាល ។

·         ដូចជាយើងត្រូវការថែទាំងរាងកាយ យើងក៏ត្រូវការការថែទាំផ្នែកខួរក្បាលដូចគ្នា ។

ការអានជួយខួរក្បាលឲ្យមានដំណើរល្អ និងជួយផ្នែកសុខភាពខួរក្បាល ។

        

២) ការអានក៏ជួយដល់ជំនាញខាងការស្តាប់ផងដែរ

·         តើ​ឪពុកម្តាយណាមិនចង់ឲ្យកូនខ្លួនក្លាយជាអ្នកដែលចេះស្តាប់បានល្អ ហេតុនេះការអាននឹងជួយបង្កើនការស្តាប់ ក៏ដូចជាបង្កើនការនិយាយបានល្អផងដែរ ។

៣) ការអានជួយបង្កើននូវកម្រិតសិក្សាក្នុងសាលា

·         ការអាន​គ្រប់ប្រធានបទ រាប់បញ្ចូលគណិតវិទ្យា និងវិទ្យាសាស្រ្ត ​សុទ្ធសឹង​មានសារសំខាន់ទាំងអស់ ។ ដោយសារកូនពូកែអានសៀវភៅ នោះគេក៏នឹងក្លាយជាអ្នកឈានមុខ ក្នុងរាល់ប្រធានបទនៅសាលារៀន ​។

៤) ការអានជួយកូនរបស់លោកអ្នកឲ្យ រកលុយបានច្រើននាថ្ងៃអនាគត ។

·         ការស្រាវជ្រាវបង្ហាញថា កុមារដែលពូកែអាន លុះដល់ពេលដែលគេធំឡើង​នឹងមានការងារល្អ ​រកប្រាក់ចំណូលបានច្រើន  ។ សូមកុំភ្លេចថា ការអានក៏ល្អសម្រាប់លោកអ្នកខ្លួនឯងដែរ!

 

Written by

Elizabeth Barnes

Head of Primary

 

Asian Hope International School